ខ្មែរ  (Khmer) Coronavirus Info

សូមស្វាគមន៍ក្រុមគ្រួសារទាំងអស់។ ទំព័រ​នេះ​គឺ​ជាកន្លែង​ផ្ទុក​ព័ត៌​មាន ដែល​យើង​នឹង​ប្រ​មូលផ្ដុំ​ព័ត៌​មាន​ថ្មី​ៗ និង ប្រ​ភព​ជំ​នួយ​ ជា​ច្រើន ដែល​យើង​មាន ក្នុង​អំ​ឡុង​ពេល​នៃ​ការ​បិទ​សា​លា​នេះ ហើយបើ​សិន​ជា​លោក​អ្នក​មាន​សំ​ណួរ​អ្វី​បន្ថែម​ទៀត សូមប្រើ​លេខ​ទូរ​ស័ព្ទ​សំ​ខាន់​ដែល​យើង​បាន​ផ្តល់​ជូន​ខាង​ក្រោម។

សូម​អរ​គុណ​ចំ​ពោះ​ការ​បន្ត​អត់​ធ្មត់​របស់​លោក​អ្នក​ក្នុង​ស្ថាន​ភាព​មិន​ធម្មតា​នេះ និង សូម​ឱ្យ​មាន​សុវត្ថិ​ភាព​ល្អ។

Communication

August 6: A Letter from the Superintendent About Summer Building Improvements HERE

July 22:

សួស្ដីក្រុមគ្រួសាររបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា។ ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា បានចាប់ផ្ដើមកម្មវិធីសិក្សាតាមអ៊ិនធ័រណិតថ្មី ដែលអនុញ្ញាតឲ្យក្រុមគ្រួសារជ្រើសរើសការសិក្សាតាមអ៊ិនធ័រណិត ១០០% និងគំរូនៃការបង្ហាត់បង្រៀនសម្រាប់សិស្សានុសិស្សដែលបានចុះឈ្មោះចូលរៀននៅសាលារបស់ក្រសួងអប់រំក្នុងថ្នាក់មត្តេយ្យ​ដល់ថ្នាក់ទី១២។​ សិស្សានុសិស្សដែលចុះឈ្មោះសម្រាប់កម្មវិធីសិក្សាតាមអ៊ិនធ័រណិតត្រូវតែនៅក្នុងកម្មវិធីនោះរហូតដល់ផុតពីរឆមាសដំបូងនៃឆ្នាំសិក្សា​ ហើយនឹងអាចផ្លាស់ប្ដូរចេញពីកម្មវិធីសិក្សានេះបាននៅពេលចាប់ផ្ដើមឆមាសទីបីតែប៉ុណ្ណោះ។ លោកអ្នកអាចស្វែងយល់អំពីកម្មវិធីសិក្សាតាមអ៊ិនធ័រណិត និងផែនការសិក្សាពេញលេញរបស់យើងសម្រាប់ឆ្នាំសិក្សា​ ២០២០-២០២១ ​ដោយមើលវ៉ិបសៃ philasd.org/schoolstart2020។ សូមអរគុណ​​ សូមថែទាំខ្លួន និងមានសុវត្ថិភាព។

July 15:

ជម្រាបសួរក្រុមគ្រួសាររបស់ក្រសួងអប់រំទាំងអស់។ អស់រយៈពេលជាច្រើនខែ បុគ្គលិករបស់ក្រសួងបាន​ធ្វើការជា​មួយអ្នកជំនាញផ្នែកសុខភាពសាធារណៈ និង ថ្នាក់ដឹកនាំដទៃទៀត មកពីទូទាំង ទីក្រុង រដ្ឋ និង ទូទាំងប្រទេស អំ​ពី​ផែនការដើម្បីចាប់ផ្ដើម ការបង្ហាត់បង្រៀន និង ការសិក្សា ឡើងវិញដោយសុវត្ថិភាពសម្រាប់ឆ្នាំសិក្សាខាងមុខនេះ។ ថ្ងៃនេះយើងបានប្រកាសអំពីផែនការ ដែលមាននៅក្នុងវ៉ិបសៃរបស់យើង philasd.org/2020schoolstart ។ ផែនការនេះគូសបញ្ជាក់អំពី៖

ពិធីកែលម្អការសម្អាត[សាលា]
វិធានការសុវត្ថិភាពជាច្រើនដែលគេនឹងអនុវត្ត និង ការរំពឹងទុកសម្រាប់ សិស្សានុសិស្ស ក្រុមគ្រួសារ និង បុគ្គលិក ដើម្បីជួយដល់ពួកគេ
វិធីដែលយើងនឹងជួយដល់តម្រូវការផ្នែក សង្គម និង អារម្មណ៍ របស់សិស្សានុសិស្ស
វិធីដែលសាលារបស់យើងនឹងដំណើរការ និង គំរូនៃការជួយដល់ការសិក្សា ដោយផ្ទាល់ និង តាមកុំព្យូទ័រ
និងអ្វីៗជាច្រើនទៀត។
សូមចងចាំថា ក្នុងខណៈដែលមេរោគ ខូវិដ-១៩ មានការអភិវឌ្ឍន៍ និង ការណែនាំពី អ្នកជំនាញផ្នែកសុខភាព និង ភ្នាក់ងាររបស់រដ្ឋ មានការផ្លាស់ប្តូរ ផែនការនេះនឹងបន្តការវិវឌ្ឍន៍ ហើយយើងត្រូវធ្វើការជាមួយគ្នាដើម្បីធ្វើការផ្លាស់ប្តូរ។ ជាថ្មីម្តងទៀត ផែនការនេះ និង ព័ត៌មានផ្សេងៗទៀត មាន​នៅក្នុងវ៉ិបសៃ philasd.org/2020schoolstart ។ រោគរាតត្បាតដែលមិនធ្លាប់មានពីមុនមកនេះ បានប៉ះពាល់ដល់យើងទាំងអស់គ្នា។ តាមរយៈការសហការគ្នា យើងអាចផ្ដល់ការអប់រំប្រកបដោយសុវត្ថិភាព។ សូមអរគុណ។

June 23:

ជម្រាបសួរក្រុមគ្រួសាររបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាទាំងអស់។ នៅពេលដែលយើងបន្តរៀបចំផែនការសម្រាប់ឆ្នាំសិក្សាថ្មីប្រកបដោយ សុវត្ថិភាព និង ជោគជ័យ នៅសិរទរដូវនេះ ការបន្តផ្ដល់មតិយោបល់របស់លោកអ្នកគឺជាការចាំបាច់ណាស់។ មូលហេតុនេះហើយបានជាយើងបង្កើតលិខិតផ្ដល់មតិយោបល់ថ្មី​មួយនៅក្នុងវ៉ិបសៃរបស់យើង។ តើលោកអ្នកមាន គំនិត ឬ យោបល់ ថ្មីអំពីឆ្នាំសិក្សាខាងមុខនេះ ដែលលោកអ្នកមិនបានជម្រាបនៅក្នុងការស្ទង់មតិកន្លងមករបស់យើងដែរឬទេ? សូមចូលទៅកាន់វ៉ិបសៃ philasd.org/2020schoolstart ហើយចុចលើប្រអប់លិខិតផ្តល់មតិយោបល់ និង ជម្រាបឱ្យយើងខ្ញុំបានដឹងនៅទីនោះ។ រាល់មតិយោបល់ទាំងអស់នឹងត្រូវបានពិនិត្យមើលដោយក្រុមអ្នករៀបចំផែនការ ដើម្បីពិចារណាក្នុងការបង្កើតផែនការចុងក្រោយ។ ជាថ្មីម្តងទៀត សូមចូលទៅកាន់វ៉ិប​សៃ philasd.org/2020schoolstart ចុចលើប្រអប់លិខិតផ្តល់មតិយោបល់ ហើយជម្រាបឱ្យយើងខ្ញុំបានដឹងអំពីគំនិតរបស់លោកអ្នក។ សូមអរគុណជាថ្មីម្តងទៀត ចំពោះការចូលរួមក្នុងដំណើរការរៀបចំផែនការរបស់យើង។

June 16:

ជម្រាបសួរ ក្រុមគ្រួសាររបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា។ ក្រសួងអប់រំ — រួមទាំង ការិយា​
ល័យ និង កម្មវិធីសិក្សានៅរដូវក្តៅ ទាំងអស់ — នឹងត្រូវបិទនៅថ្ងៃសុក្រ ទី ១៩ ខែមិថុនា និង ថ្ងៃសុក្រ ទី ៣ ខែកក្កដា។ ក្រសួងនឹងបិទនៅថ្ងៃសុក្រ ទី១៩ ​នេះ ដើម្បីអបអរសាទរដល់ Juneteenth ដែលជាថ្ងៃបញ្ចប់ទាសភាពជាផ្លូវការនៅសហរដ្ឋអាមេរិក។ នេះគឺជាការផ្តល់ឱ្យបុគ្គលិករបស់យើងនូវ ពេលវេលា ដើម្បី ស្វែងយល់ និង ពិចារណា ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌ និង កសាងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រជាជននៅទូទាំងសហគមន៍របស់យើង។ ហើយដោយសារឆ្នាំនេះ ថ្ងៃបុណ្យឯករាជ្យ ត្រូវចំថ្ងៃសៅរ៍ ក្រសួងបានចាត់ទុកថ្ងៃសុក្រទី ៣ ខែកក្កដា ជាថ្ងៃឈប់សម្រាក។ ជាថ្មីម្តងទៀត ក្រសួង​អប់រំ — រួមទាំង ការិយា​ល័យ និង កម្មវិធីសិក្សានៅរដូវក្តៅ ទាំងអស់ — នឹងត្រូវបិទនៅថ្ងៃសុក្រ ទី ១៩ ខែមិថុនា និង ថ្ងៃសុក្រ ទី ៣ ខែកក្កដា។ សូមអរគុណ សូមថែរក្សាខ្លួន និង រក្សាសុវត្ថិភាព។

June 15:

ជម្រាបសួរក្រុមគ្រួសាររបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា។ ក្នុងខណៈពេលដែលយើងទន្ទឹងរង់ចាំឆ្នាំសិក្សាខាងមុខនេះ យើងត្រូវធ្វើការសម្រេចចិត្តសំខាន់ៗមួយចំនួនអំពីសាលារៀនរបស់យើង… ហើយយើងត្រូវការមតិយោបល់របស់លោកអ្នក។ យើងស្នើសុំឱ្យលោកអ្នកចំណាយពេល ១៥ នាទី ដើម្បីបំពេញការស្ទង់មតិតាមអ៊ីនធ័រណិត និង ប្រាប់យើងខ្ញុំពីមតិយោបល់របស់អ្នកអំពីការសិក្សាពីផ្ទះសម្រាប់សិស្សានុសិស្ស និងអ្វីដែលសំខាន់បំផុតសម្រាប់លោកអ្នកនៅពេលយើងគិតអំពីការវិលត្រឡប់ទៅអាគារសិក្សារបស់យើងវិញដោយសុវត្ថិភាព នៅសិរទរដូវនេះ។ ការស្ទង់មតិនេះមានជាច្រើនភាសា ហើយលោកអ្នកអាចបំពេញតាម ឧបករណ៍ឌីជីថលឬ តាមទូរស័ព្ទ។ លោកអ្នកអាចបំពេញការស្ទង់មតិ និង អាចអានបន្ថែមអំពីវិធីសាស្រ្តនៃ ផែនការ និង ពេលកំណត់ របស់យើង នៅក្នុងវ៉ិបសៃ philasd.org/2020schoolstart។ សូមអរគុណចំពោះជំនួយយរបស់លោកអ្នក នៅពេលយើងធ្វើកិច្ចការនេះជាមួយគ្នា ដែល សុខភាព និង សុខុមាលភាព របស់ សិស្សានុសិស្ស បុគ្គលិក និង សហគមន៍ គឺជាអាទិភាពសំខាន់បំផុតរបស់យើង។ សូមអរគុណ។

June 11: Information on Chromebooks, Chromebook returns, and report cards in this letter to:

June 11: SUMMER MEAL PROGRAMS UPDATE: Beginning Monday, 6/15, additional meal sites will be available for children & families. For more information visit: Visit phila.gov/food

June 10: Our School District will continue to operate remotely as Philadelphia moves to yellow phase status for COVID-19. Information for ongoing support services for our students and families can be found HERE.

June 9: Technology Support Centers where you can have your child’s District-issued Chromebook serviced will operate as follows:

  • Through Friday June 12th, both centers will operate three days a week, on Mondays, Wednesdays and Fridays only, from 9 a.m. to 1 p.m.
  • Starting Monday, June 15, both centers will operate two days a week on Mondays and Wednesdays only, from 9 a.m. to noon

June 3: Summer Programs have been announced. They will all be virtual. 

Working Papers: The District has resumed issuing working papers, under new safety protocols. Due to COVID-19, The School District of Philadelphia will be issuing Working Papers at the 440 Education Center through APPOINTMENT ONLY on Tuesdays and Thursdays, 10:00am to 2:00pm through a safe and secure process that follows COVID-19 restrictions. Learn more HERE.

May 20:
ប័ណ្ណផ្តល់ជំនួយសម្រាប់ម្ហូបអាហារ៖ ច្បាប់របស់សហព័ន្ធស្ដីពីការឆ្លើយតបលើកដំបូងទៅនឹងមេរោគខូរ៉ូណាសម្រាប់ក្រុមគ្រួសារ ឆ្នាំ ២០២០ ផ្តល់អត្ថប្រយោជន៍ ដែលត្រូវបានគេហៅថា ការផ្ទេរប្រាក់ជំនួយតាមអេឡិចត្រូនិចសម្រាប់ជម្ងឺរាតត្បាត (P-EBT) ឱ្យក្រុមគ្រួសាររបស់ក្មេងដែលមានអាយុត្រូវចូលសា​លា​រៀន ដែលត្រូវទទួលបានម្ហូបអាហារ ដោយឥតគិតថ្លៃ ឬ មានការបញ្ចុះតម្លៃ បើសិនជាសាលារៀនមិនបិទ។ ក្រុមគ្រួសាររបស់ក្មេងដែលមានអាយុត្រូវចូលរៀន (មត្តេយ្យ ដល់ថ្នាក់ទី ១២) នៅសាលារដ្ឋរបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ានឹងទទួលបាននូវអត្ថប្រយោជន៍សម្រាប់ម្ហូបអាហារប្រហែលចំនួន ៣៦៥ ដុល្លារ សម្រាប់ក្មេងដែលមានអាយុត្រូវចូលរៀនម្នាក់ៗដែលនៅក្នុងគ្រួសាររបស់ពួកគាត់។ ក្រសួងបម្រើកិច្ចការមនុស្សជាតិ (DHS) នៃរដ្ឋផិនស៊ីលវេនីញ៉ា នឹងផ្ដល់អត្ថប្រយោជន៍នេះជាប័ណ្ណ P-EBT ។ ស្វែងយល់បន្ថែមដោយទូរស័ព្ទទៅខ្សែទូរស័ព្ទសំខាន់របស់លោកអ្នក ឬ ចូលមើលក្នុងវ៉ិបសៃ (ជាភាសាអង់គ្លេស) នៅទីនេះ។ HERE

April 28: Letter to families of SENIORS

April 27: ជម្រាបសួរក្រុមគ្រួសាររបស់ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាទាំងអស់។ នេះគឺជាការជូនដំណឹងថ្មីអំពី ថ្ងៃ និង ម៉ោង​ ធ្វើការសម្រាប់មណ្ឌលផ្ដល់ជំនួយបច្ចេកវិទ្យាទាំងពីរ របស់យើង ដែលលោកអ្នកអាចយកកុំព្យូទ័រក្រូមប៊ុក​ដែលក្រ​សួងឱ្យកូនរបស់លោកអ្នកខ្ចីទៅជួសជុល ឬ អាចទៅខ្ចី បើសិនជាកូនរបស់លោកអ្នកនៅត្រូវការកុំព្យូទ័រក្រូមប៊ុកសម្រាប់រៀននៅផ្ទះ។ ថ្ងៃស្អែក ថ្ងៃអង្គារទី ២៨ ខែមេសា នេះ មណ្ឌលទាំងពីរនឹងបើកដំណើរការពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ ល្ងាច។ ។ សម្រាប់ថ្ងៃផ្សេងទៀតនៃ
សប្តាហ៍នេះ គឺចាប់ពីថ្ងៃពុធ ទី ២៩ ខែមេសា រហូតដល់ថ្ងៃសុក្រ ទី ១ ខែឧសភា មណ្ឌលផ្ដល់ជំនួយទាំងពីរនឹងបើកនៅម៉ោង ៩ ព្រឹក ហើយបិទនៅម៉ោង ១ រសៀល។ បន្ទាប់មក ចាប់ពីថ្ងៃច័ន្ទ ទី ៤ ខែឧសភា មណ្ឌលទាំងពីរនឹងបើកដំណើរការ ៣ ថ្ងៃ ក្នុងមួយសប្តាហ៍ គឺនៅ ថ្ងៃច័ន្ទ ថ្ងៃពុធ និង ថ្ងៃសុក្រ ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១ រសៀល។ មណ្ឌលផ្ដល់ជំនួយបច្ចេកវិទ្យាមានទីតាំងនៅ​ មណ្ឌលអប់រំរបស់ក្រសួង អាស័យដ្ឋានលេខ ៤៤០ ផ្លូវ North Broad និង នៅអាគារបន្ត ខាងក្រោយសា​លា​បឋមសិក្សា Fitzpatrick អាស័យដ្ឋានលេខ ៤១០១ ផ្លូវ Chalfont Drive ។ លោកអ្នកក៏អាចទទួលជំនួយដោយទូរស័ព្ទទៅខ្សែទូរស័ព្ទសំខាន់សម្រាប់ក្រូមប៊ុកលេខ ២១៥-៤០០-៤៤៤៤ ឬ ផ្ញើអ៊ីមែលមកយើងខ្ញុំតាម
រយៈ FamilyTechSupport@philasd.org ។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចូលមើលវ៉ិបសៃ www.philasd.org ។ សូម ថែរក្សាខ្លួន និង រក្សាសុវត្ថិភាព សូមអរគុណ។

April 22: Digital Learning Plan letter from Dr. Hite and website materials

April 21:

ជម្រាបសួរ នេះគឺជាដំណឹងសំខាន់ថ្មី ពីក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ា។ ការចែកចាយម្ហូបអា​ហារនៅកន្លែងទាំង ៤៩ របស់ក្រសួងអប់រំ នឹងផ្លាស់ប្តូរទៅតែមួយថ្ងៃក្នុងមួយសប្តាហ៍។ រៀងរាល់ថ្ងៃព្រហស្បតិ៍ ចាប់ពីថ្ងៃទី ២៣ ខែមេសា ពីម៉ោង ៩ ព្រឹក ដល់ថ្ងៃត្រង់ លោកអ្នកអាចទៅយកប្រអប់ អាហារពេលព្រឹក ៥ អាហារថ្ងៃត្រង់ ៥ និង ទឹកដោះគោកន្លះ ហ្កាឡុង សម្រាប់សិស្សម្នាក់ៗដែលរស់នៅក្នុងគ្រួសាររបស់លោកអ្នក។ ប្រអប់នីមួយៗមានទម្ងន់ ៦ ផោន ហេតុនេះ យើងសូមឱ្យលោកអ្នកយករទេះរុញ ឬ មានមធ្យោបាយអ្វីផ្សេងទៀត ដើម្បីងាយស្រួលដឹកប្រអប់​ទាំងនេះ បើសិនជាលោកអ្នកមកយកម្ហូបអាហារសម្រាប់សិស្សច្រើននាក់ដែលរស់នៅក្នុងគ្រួសាររបស់លោកអ្នក។

កាលវិភាគចែកម្ហូបមួយថ្ងៃក្នុងមួយសប្តាហ៍ គឺជាវិធានការណ៍ប្រុងប្រយ័ត្នដែលយើងកំពុងអនុវត្ត ដើម្បី​អាចជួយដល់ការណែនាំរបស់សាលាក្រុង ឱ្យនៅក្នុងផ្ទះ កាត់បន្ថយការប្រាស្រ័យទាក់ទងនៅក្នុងសង្គម និង ជួយកាត់បន្ថយកំណើននៃមេរោគខូរ៉ូណា។ ការរក្សាគម្លាតឆ្ងាយពីគ្នា ការប្រើប្រាស់ របាំងមុខ និង ស្រោម​ដៃ និង កិច្ចខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពផ្សេងៗទៀត នឹងត្រូវយើងបន្តអនុវត្ត ដើម្បីធានាដល់សុវត្ថិភាពរបស់​មនុស្សគ្រប់គ្នា នៅពេលយើងចែកចាយម្ហូបអាហារ។

សូមអរគុណចំពោះការជួយដល់កិច្ចខិតខំប្រឹងប្រែងរក្សាសុវត្ថិភាពដ៏សំខាន់នេះ។ ដើម្បីជ្រាបពីព័ត៌មានថ្មីៗ សូមចូលមើលវ៉ិបសៃ www.philasd.org ។ សូម ថែរក្សាខ្លួន និង រក្សាសុវត្ថិភាព។

April 20: លិខិតពីលោកអគ្គនាយក ហៃ

April 17: ចាប់ផ្តើមពីថ្ងៃច័ន្ទ ទី ២០ ខែមេសា ក្រុម​គ្រួ​សារ​របស់​សិស្ស ថ្នាក់​មត្តេយ្យ ដល់​ថ្នាក់​ទី ១២ របស់​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុម​ហ្វី​ឡា​ដែល​ហ្វ្យ៉ា ណា​ដែល​នៅ​តែ​ត្រូវ​ការ​ខ្ចី​កុំ​ព្យូ​ទ័រ​ក្រូម​ប៊ុក អាច​ទៅ​ខ្ចី​ពី​កន្លែង​ណា​មួយ នៃ​កន្លែង​ទាំង​ពីរ​របស់ មណ្ឌល​ផ្ដល់​ជំ​នួយ​បច្ចេក​វិទ្យា​ដល់ មាតា​បិតា និង ក្រុម​គ្រួ​សារ។ មណ្ឌល​អប់​រំ​នៅ​អា​ស័យ​ដ្ឋាន​លេខ ៤៤០ ផ្លូវ N. Broad នៅ​ធី​ធ្លា​ក្នុង​អា​គារ ជាន់​ទី ១ និង នៅ​ក្នុង​អា​គារ​បន្ត​របស់​សា​លា Fitzpatrick អា​ស័យ​ដ្ឋាន​លេខ ៤១០១ ផ្លូវ Chalfont Drive។ មណ្ឌល​ទាំង​ពីរ​នឹង​ដំ​ណើរ​ការ​ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៤ ល្ងាច ដោយ​មិន​រាប់​បញ្ចូល​ថ្ងៃ​ឈប់​សម្រាក​ទេ។ ឪពុក​ម្តាយ អា​ណា​ព្យា​បាល ឬ មនុស្ស​ពេញ​វ័យ​ណា​ម្នាក់ ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ទាក់​ទង​នៅ​ពេល​មាន​អា​សន្ន​របស់​សិស្ស សូម​យក​អត្ត​សញ្ញាណ​ប័ណ្ណ​មក​បង្ហាញ ដើម្បី​ទទួល​យក​កុំ​ព្យូ​ទ័រ។ សិស្ស​វិទ្យា​ល័យ​ត្រូវ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​របស់​ក្រ​សួង​អប់​រំ របស់​ខ្លួន​មក​ជា​មួយ។ សូម​មើល​វ៉ិប​សៃ www.philasd.org ដើម្បី​ជ្រាប​ពី​ព័ត៌​​មាន​បន្ថែម។

April 12: Chromebook Help and Student Loaner Signature Form

April 1: ទំព័រនេះរៀបរាប់អំ​ពី​កម្ម​វិ​ធី​ឱ្យ​ខ្ចី​កុំ​ព្យូ​ទ័រ និង ជំ​ហ៊ាន​បន្ទាប់។

April 6: Internet Resources (In English, translation coming soon)

 

Past Communications

March 26: លិខិតពីលោកអគ្គនាយក ហៃ Chromebook Loaner Program

March 26: លិខិតពីលោកអគ្គនាយក ហៃ

March 23: លិខិតពីលោកអគ្គនាយក ហៃMarch 13:លិខិតពីលោកអគ្គនាយក ហៃ re: School Closing
March 12:លិខិតពីលោកអគ្គនាយក ហៃ
March 11:លិខិតពីលោកអគ្គនាយក ហៃ
March 6: លិខិតពីលោកអគ្គនាយក ហៃ
Feb 27:  Coronavirus One-Pager