ការជួបគ្នាផ្ទាល់៖ ក្រុមផ្ដល់ជំនួយដល់ក្រុមគ្រួសារ ក្នុងការចិញ្ចឹមកូន
នៅក្នុងស្ថានភាពមានជម្ងឺរាតត្បាត

យើងខ្ញុំដឹងថាក្រុមគ្រួសារជាច្រើនកំពុងធ្វើការពីផ្ទះដោយព្យាយាមរៀបចពេលវេលាសម្រាប់ការងារជាច្រើនក៏ដូចជាការចង់បានពីការសិក្សាតាមអ៊ីនធ័រណិតរបស់កូនៗពួកគាត់។នេះគឺជាកិច្ចការជាច្រើន។ ក្រុមផ្តល់​ជំនួយដល់ឪពុកម្តាយ​ដោយការជួបគ្នាផ្ទាល់តាមអ៊ីនធ័រណិត គឺជាកន្លែងសម្រាប់ឱ្ឪពុកម្តាយ សួរសំណួរទទួលបានចម្លើយ និង មានអារម្មណ៍ថាមាសុវត្ថិភាព និងការយល់គ្នានៅក្នុងចំណោមឪពុកម្តាយ ដូចជាពួកគាត់អញ្ចឹងដែរ។ចូលរួមជាមួយក្រុមគ្រួសារដ៏ទៃទៀតប្រចាំសប្តាហ៍ រៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ៤ ល្ងាចដើម្បីផ្លាស់ប្តូរ រឿង​រ៉ាវ និង វិធីសាស្ត្រនៃការចិញ្ចឹមកូន​​​ សួរសំណួរ និង លើកឡើង​ពីភាពតានតឹង និង ការព្រួយបារម្ភ ជាលក្ខណៈវេទិកាបើកចំហតាមអ៊ីនធ័រណិត។យើងខ្ញុំសង្ឃឹមថាលោកអ្នកនឹងចូលរួមជាមួយយើងខ្ញុំ!

ការចូលមើលវគ្គសិក្សាតាមអ៊ីនធ័រណិត

សូមចូលរួមជាមួយយើងខ្ញុំគ្រប់វគ្គសិក្សាដែលលោកអ្នកអាចធ្វើទៅបាន។មិនចាំបាច់មានការចុះឈ្មោះជាមុននោះទេ។ គ្រាន់តចូលរួមជាមួយយើងខ្ញុំតាមរយៈ ហ្សូម (Zoom)ដោយប្រើបណ្ដាញតភ្ជាប់ទៅនឹងវគ្គសិក្សា។ មុននឹងចូលរួមការប្រជុំរបស់ ហ្សូម តាម កុំព្យូទ័រ ឬឧបករណ៍ចល័ត លោកអ្នកអាចទាញយកកម្មវិធី ហ្សូម (Zoom) នៅក្នុងអ៊ីនធ័រណិត ឬ នៅក្នុង app store របស់ឧបករណ៍លោកអ្នក។ បើមិនដូច្នោះទេ គេនឹងឱ្យ​លោកអ្នក ទាញយក និង បញ្ចូលកម្មវិធីហ្សូម នៅពេលលោកអ្នកចុចលើបណ្ដាញតភ្ជាប់ដើម្បីចូលរួម។

សូមមើល កាលបរិច្ឆេទ និង បណ្ដាញតភ្ជាប់ ខាងក្រោម ដើម្បីចូលរួម វគ្គសិក្សា ហ្សូម(Zoom)។ វគ្គសិក្សាទាំងអស់ ចាប់ផ្តើមពីម៉ោង ៤ ល្ងាច ដល់ម៉ោង ៥ ល្ងាច។

ថ្ងៃសុក្រ ទី ១២ ខែមិថុនា ឆ្នាំ ២០២០

សំណួរ?

ផ្ញើអ៊ីមែលមកយើងខ្ញុំ៖ ask@philasd.org