Office Menu:

ការប្រើវ៉ិបសៃរបស់ក្រសួងអប់រំ និង ការបកប្រែភាសាដោយហ្គូហ្គោល (Google Translate)

ក្រសួងអប់រំប្រើ ការបកប្រែភាសាដោយ ហ្គូហ្គោល នៅក្នុងវ៉ិបសៃនេះ។ ដើម្បី​ទទួល​ការ​បក​ប្រែ​ភ្លាម​ៗ (បក​ប្រែ​មាន​អត្ថ​ន័យ​​ប្រ​ហាក់​ប្រ​ហែល) នៃ​ទំ​ព័រ​ណា​មួយ​ដែល​លោក​អ្នក​ឃើញ​ក្នុង​ប្រ​អប់​ខាង​ក្រោម​នៃ​ជ្រុង​ខាង​ឆ្វេង​នៃ​កញ្ចក់​កុំ​ព្យូ​ទ័រ សូម​ធ្វើ​តាម​លំ​ដាប់​ដូច​ត​ទៅ​នេះ៖

  1. ចុចលើសញ្ញាព្រួញដើម្បីមើលបញ្ជីឈ្មោះ​ភា​សា​ដែល​មាន។
  2. ចុចលើភាសា «Khmer» ដើម្បី​ជ្រើស​រើស​យក​ភា​សា​ខ្មែរ។

ភាសានៅលើទំព័រវ៉ិបសៃនឹងផ្លាស់ប្ដូរ ប៉ុន្តែ ក្រាហ្វិក និង រូប​ភាព នឹង​មិន​ផ្លាស់​ប្ដូរ​ទេ។ លោក​អ្នក​អាច​ចាប់​ផ្ដើម​ពី​ទំ​ព័រ​វ៉ិប​សៃ​របស់ Family and Community Engagement គេ​បាន​រៀប​ចំ​ទុក​ព័ត៌​មាន​សំ​ខាន់​ៗ​ដែល​ទាក់​ទង​នឹង​ក្រុម​គ្រួ​សារ​ទាំង​អស់ មួយ​កន្លែង។

កំណត់សម្គាល់៖ ការបកប្រែនេះ គឺជាការបកប្រែដោយស្វ័យ​ប្រ​វត្ត​ពី​កុំ​ព្យូ​ទ័រ ហើយ​អត្ថ​ន័យ​គ្រាន់​តែ​ប្រ​ហាក់​ប្រ​ហែល​ទៅ​នឹង​ឯក​សារ​ដើម​របស់​វ៉ិប​សៃ​តែ​ប៉ុណ្ណោះ។ ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា​មិន​ធា​នា​ថា ការ​បក​ប្រែ​ដោយ​ហ្គូ​ហ្គោល ជា​ការ​បក​ប្រែ​ត្រឹម​ត្រូវ​ច្បាស់​លាស់​នោះ​ទេ។

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្យ៉ា និ​យាយ​ភា​សា​របស់​លោក​អ្នក!

យើងខ្ញុំជឿថាក្រុមគ្រួសារទាំអស់មានសិទ្ធិទទួលជំនួយផ្នែក​បក​ប្រែ​ភា​សា ដើម្បី​ទទួល​ព័ត៌​មាន​ច្បាស់​លាស់​អំ​ពី​ការ​អប់​រំ​របស់​កូន។ យើង​ខ្ញុំ​ផ្ដល់​ការ​បក​ប្រែ​ជា​ភា​សា​របស់​លោក​អ្នក​ដើម្បី​ឲ្យ​មាន​ទំ​នាក់​ទំ​នង​កាន់​តែ​ប្រ​សើរ​ជា​មួយ​សិស្ស និង​ក្រុម​គ្រួ​សារ​ទាំង​អស់​របស់​ក្រ​សួង។
នៅ​ទី​នេះ​លោក​អុ្នក​​​ឃើញ​មាន​​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​ការ​បម្រើ​ផ្សេង​ៗ ដែល​ផ្ដល់​ឲ្យ​ដោយ​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា។ យើង​ខ្ញុំ​ខិត​ខំ​ផ្ដល់​ជំ​នួយ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ទំ​នាក់​ទំ​នង​ជា​មួយ​មាតា​បិតា និង​ក្រុម​គ្រួ​សារ​ទាំង​អស់។
បើ​លោក​អ្នក​មាន​សំ​ណួរ សូម​ទាក់​ទង​មក​យើង​ខ្ញុំ​តាម​រយៈ​អ៊ី​មែល ask@philasd.org ឬ ទូរ​ស័ព្ទ​មក​យើង​ខ្ញុំ​តាម​លេខ (២១៥) ៤០០-៤០០០។

Last modified: August 14, 2017