តើលោកអ្នកចង់រកថ្នាក់បង្រៀនលេងអុកសម្រាប់កូនរបស់លោកអ្នកដែរឬទេ? តើលោកអ្នកត្រូវការព័ត៌មានអំពីបញ្ហាអន្តោប្រវេសន៍ដែរឬទេ? តើលោកអ្នកកំពុងស្វែងរកថ្នាក់ភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ ឬការបណ្តុះបណ្តាលផ្នែកការងារមែនដែរឬទេ? តើលោកអ្នកអាចស្វែងរកព័ត៌មានអំពីកម្មវិធីដែលទាក់ទងនឹងវប្បធម៌ ដែលរៀបចំឡើងដោយអង្គការជាច្រើននៅក្នុងសហគមន៍ នៅក្នុងទីក្រុងនេះ នៅទីណា? ការចុចលើផែនទីរបស់យើងខ្ញុំ អាចផ្ដល់ជូនលោកអ្នកនូវព័ត៌មានថ្មីៗបំផុតអំពីអង្គការនៅក្នុងសហគមន៍ នៅជុំវិញទីក្រុងហ្វីឡាដែលហ្វ្យ៉ានេះ។
The School District Of Philadelphia

ប្រភពជំនួយសម្រាប់ ក្រុមគ្រួសារ និង សហគមន៍
ប្រភពជំនួយសម្រាប់ ក្រុមគ្រួសារ និង សហគមន៍
ប្រភពជំនួយទូទាំងក្រុង
រកប្រភពជំនួយនៅក្នុងសហគមន៍សម្រាប់ប្រភេទដូចតទៅនេះ៖ សុខភាព សិល្បៈ និង វប្បធម៌ ការគាំទ្រផ្នែកអប់រំ ការតស៊ូមតិ និង ជំនួយផ្នែកច្បាប់ ការបម្រើនៅក្នុងសហគមន៍ផ្នែកអន្តោប្រវេសន៍ អង្គការសាសនា និង កុងស៊ុលរបស់ប្រទេសនានា។
Welcome Wagons
Welcome Wagons គឺជាសិក្ខាសាលា និង ការបណ្តុះបណ្តាល ដែលផ្តល់ជូនដល់ក្រុមគ្រួសារជាភាសារបស់ពួកគាត់។ សូមទាក់ទង BCA នៅសាលារបស់លោកអ្នក ឬ ចុចកន្លែងខាងក្រោមនេះដើម្បីមើលពេលវេលានៃកម្មវិធី Welcome Wagon ដែលគេនឹងធ្វើឡើង។
កាលវិភាគនៃកម្មវិធីដែលនឹងប្រព្រឹត្តទៅ៖
ខាងត្បូង
ជុំវិញអក្សរសាស្ត្រ (Circles of Literacy)
ជុំវិញអក្សរសាស្ត្រ ផ្តល់ជូនក្រុមគ្រួសារនូវឱកាសដើម្បីចូលរួមជាមួយកូនៗនៅផ្ទះ នៅក្នុងសកម្មភាពដែលជួយពួកគេក្នុងការអភិវឌ្ឍន៍ចំណេះដឹងផ្នែក ភាសា និង ការអាន។ តាមរយៈការប្រើប្រាស់ បទចំរៀង ល្បែង ពាក្យនិយាយជាប់មាត់ (tongue twisters) កំណាព្យ រឿងនិទាន វិធីធ្វើម្ហូបប្រចាំគ្រួសារ និង សិប្បកម្ម ក្រុមគ្រួសារអាចបង្រៀន ថែរក្សាវប្បធម៌ និង ពង្រឹងទំនាក់ទំនងរវាង ក្មេងៗ និង មនុស្សពេញវ័យ។
ការអប់រំពិសេស
ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វ្យ៉ាផ្ដល់ជូននូវ វិធីអប់រំ និង ការគាំទ្រ ជាច្រើនប្រភេទ សម្រាប់សិស្សដែលត្រូវការជំនួយពិសេសនៅសាលារបស់យើង។ ដើម្បីជ្រាបព័ត៌មានបន្ថែម សូមចុចត្រង់នេះ។
សិទ្ធិរបស់មាតាបិតាអំពីការអប់រំពិសេស
ពាក្យសម្រាប់ការអប់រំពិសេស
ការបម្រើសម្រាប់ការបន្ថែមថ្ងៃសិក្សាប្រចាំឆ្នាំ (ESY)
ការចុះឈ្មោះដើម្បីដឹកជញ្ជូនសម្រាប់កម្មវិធី ESY