Office Menu:

The School District Of Philadelphia

ចូលរួមជាមួយការអប់រំរបស់កូនលោកអ្នក

តើអ្វីខ្លះគឺជាការចង់បាន​របស់ គ្រូ និង បុគ្គ​លិក​ដ៏​ទៃ​ទៀត របស់​សា​លា ពី​គ្រួ​សារ​នៅ​សហ​រដ្ឋ​អា​មេរិកនេះ? តើលោក​អ្នក​អាច​សួរ​គ្រូ​អំ​ពី​ការ​រីក​ចម្រើន​របស់​កូន​លោក​អ្នក ដែរ​ឬ​ទេ? តើ​លោក​អ្នក​ចង់​ស្ម័គ្រ​ចិត្ត​ជួយ​នៅ​សា​លា​របស់​កូន​លោក​អ្នក​ដែរ​ឬ​ទេ? តើ​សា​លា​ស្វាគមន៍​ក្រុម​គ្រួ​សារ​ដោយ​មិន​គិត​ពី​ស្ថាន​ភាព​អន្តោ​ប្រ​វេសន៍ ដែរ​ឬ​ទេ? ផ្នែក​នេះ​នឹង​ផ្ដល់​ជូន​លោក​អ្នក​នូវ​ព័ត៌​មាន​អំ​ពី​វិ​ធី​ដែល​លោក​អ្នក​អាច​ក្លាយ​ទៅ​ជា​អ្នក​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អប់​រំ​របស់​កូន​លោក​អ្នក។

ចូលរួមជាមួយការអប់រំរបស់កូន លោកអ្នក

ការប្រាស្រ័យទាក់ទងរវាង ក្រុមគ្រួសារ និង សាលា

ក្រសួងអប់រំនៃទីក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា ផ្តល់​ជូន​នូវ​មធ្យោ​បាយ​ផ្សេង​ៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រា​ស្រ័យ​ទាក់​ទង​រវាង​បុគ្គ​លិក​សា​លា និង ក្រុម​គ្រួ​សារ​ដែល​និ​យាយ​ភា​សា​ចម្រុះ៖ អ្នក​ជំ​នួយ​ការ​ខាង​ផ្ដល់​ឱ​វាទ​ដែល​ចេះ​ពីរ​ភា​សា (BCAs) មាន​វត្ត​មាន​នៅ​ក្នុង​សា​លា​រៀន​ជា​ច្រើន ហើយ​ក៏​មាន​ជំ​នួយ​ក្នុង​ការ បក​ប្រែ​តាម​ទូរ​ស័ព្ទ និង បក​ប្រែ​ឯក​សារ ផង​ដែរ។

អ្នកជំនួយការខាងផ្ដល់ឱវាទដែលចេះពីរភាសា (BCAs)
ការបកប្រែតាមទូរស័ព្ទ
ព័ត៌មានជាភាសាខ្មែរ

ទំព័រវ៉ិបសៃសម្រាប់មាតាបិតា

ទំព័រវ៉ិបសៃសម្រាប់ មាតា​បិតា និង ក្រុម​គ្រួ​សារ របស់​ក្រ​សួង​អប់​រំ​នៃ​ទី​ក្រុង​ហ្វី​ឡា​ដែល​ហ្វ្យ៉ា ផ្តល់​ជូន​លោក​អ្នក​នូវ​លទ្ធ​ភាព​ដែល​អាច​ទទួល​បាន​ព័ត៌​មាន​អំ​ពី ការ​អប់​រំ​របស់​កូន​លោក​​អ្នក ដូច​ជា ពិន្ទុ វត្ត​មាន​អវត្ត​មាន លំ​ហាត់​ដែល​គ្រូ​ឲ្យ​យក​ទៅ​ធ្វើ​នៅ​ផ្ទះ កាល​​វិ​ភាគ យាន​ជំ​និះ ។ល។

ក្រុមប្រឹក្សាសាលា (SAC)

ទស្សនៈពីក្រោយនៃ ក្រុម​ប្រឹក្សា​សា​លា នេះ​គឺ​ថា នៅ​ពេល​ណា មាតា​បិតា​/​សមា​ជិក ក្រុម​គ្រួ​សារ ចាប់​ផ្ដើម​ចូល​រួម​ជា​មួយ​សា​លា​របស់​កូន​ពួក​គាត់ ការ​សម្រេច​បាន​ក្នុង​ការ​សិក្សា​មាន​ការ​រីក​ចម្រើន​កាន់​តែ​ប្រ​សើរ​ឡើង។ ចែករំ​លែក​យោ​បល់​របស់​លោក​អ្នក ចូល​រួម​ជា​មួយ SAC របស់​សា​លា​លោក​អ្នក!

អង្គប្រជុំរវាង គ្រូ និង មាតាបិតា

អង្គប្រជុំរវាង គ្រូ និង មាតា​បិតា គឺ​ជា​ឱ​កាស​ដ៏​ល្អ​ដើម្បី​ពិ​ភាក្សា​អំ​ពី​ការ​រីក​ចម្រើន​របស់​សិស្ស។ ទទួល​យោ​បល់​មួយ​ចំ​នួន​ពី​វិ​ធី​ដែល​អាច​ធ្វើ​ឲ្យ​ការ​ជួប​ប្រ​ជុំ​របស់​លោក​អ្នក​ទទួល​បាន​លទ្ធ​ផល​ល្អ។

យោបល់សំ​ខាន់​ៗសម្រាប់អង្គប្រជុំរវាង គ្រូ និង មាតាបិតា
ប្រក្រតិទិននៃការសិក្សា

មុខវិទ្យា និង ការបង្ហាត់បង្រៀន របស់វិទ្យាស្ថានក្រុមគ្រួសារ (FACT)

FACT ផ្ដល់ជូននូវ មុខ​វិទ្យា និង ការ​បង្ហាត់​បង្រៀន ជា​ច្រើន។ ស្ថាន​ភាព New Americans (ជន​ជាតិ​អា​មេរិ​កាំង​ថ្មី) ផ្ដល់​នូវ​ប្រ​ធាន​បទ​ដែល ជន​អន្តោ​ប្រ​វេសន៍ និង ជន​ភៀស​ខ្លួន មាន​ចំ​ណាប់​អា​រម្មណ៍។ ចាប់​ផ្ដើម​ចូល​រៀន​ថ្ងៃ​នេះ!

ការស្ម័គ្រចិត្ត

តើលោកអ្នកចង់ស្ម័គ្រ​ចិត្ត​ជួយ​នៅ​សា​លា​របស់​កូន​លោក​អ្នក ប៉ុន្តែ​មិន​ដឹង​ជា​អាច​ធ្វើ​តាម​វិ​ធី​ណា? ខិត្ត​ប័ណ្ណ​នេះ​ផ្ដល់​នូវ​ការ​ណែ​នាំ​គ្រប់​ដំ​ណាក់​កាល​ដែល​លោក​អ្នក​អាច​ធ្វើ។

Last modified: April 5, 2018