សុខភាពរបស់ក្រុមគ្រួសារលោកអ្នក សំខាន់ណាស់ចំពោះយើងខ្ញុំ។ តើលោកអ្នកត្រូវការបញ្ជីនៃការចាក់ថ្នាំបង្ការរោគ ដែលគេត្រូវការសម្រាប់ក្មេងដែលមានអាយុត្រូវចូលរៀន ដែរឬទេ? តើលោកអ្នកបានពិភាក្សាអំពី វិធីការពារកុំឲ្យមានអគ្គីភ័យ និង សុវត្ថិភាព ជាមួយក្រុមគ្រួសាររបស់លោកអ្នកដែរឬទេ? ផ្នែកនេះផ្តល់ជូនលោកអ្នកនូវប្រធានបទដែលទាក់ទងនឹងបញ្ហាសុខភាពជាច្រើន ដែលរួមមាន ការទទួលបានសេវាវេជ្ជសាស្រ្ត និង អ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត។
The School District Of Philadelphia

សុខភាព និង សុវត្ថិភាព
សុខភាព និង សុវត្ថិភាព
ការចាក់ថ្នាំបង្ការរោគដែលគេតម្រូវ ឲ្យចាក់ក្នុងពេលឆាប់ៗនេះ
សូមអានអំពីតម្រូវការនៃការចាក់ថ្នាំបង្ការរោគបន្ថែមសម្រាប់សិស្សវិទ្យាល័យដែលចូលជាធរមាននៅក្នុងខែសីហា ឆ្នាំ ២០១៧។ សិស្សជាច្រើនបានចាក់ថ្នាំបង្ការរោគទាំងអស់ដែលគេតម្រូវឲ្យរួចហើយ ប៉ុន្តែសិស្សខ្លះទៀតត្រូវការចាក់ថ្នាំបង្ការរោគបន្ថែម។
គម្រោងការនៃការគេចចេញពីអគ្គីភ័យ និង បញ្ជីផ្ទៀងផ្ទាត់
និយាយជាមួយកូនរបស់លោកអ្នកអំពីគ្រោះថ្នាក់នៃអគ្គីភ័យ និងពីអ្វីៗដែលត្រូវធ្វើ ក្នុងករណីមានអាសន្ន។ រៀបចំផែនការគេចចេញពីអគ្គីភ័យជាមួយកូនរបស់លោកអ្នក និងពិគ្រោះពីបញ្ជីផ្ទៀងផ្ទាត់ដើម្បីសុវត្ថិភាព។
មណ្ឌលសុខភាព
តើលោកអ្នកត្រូវការទៅឲ្យគេពិនិត្យនៅមណ្ឌលសុខភាពដែរឬទេ? បញ្ជីនេះផ្តល់ជូនលោកអ្នកនូវអាស័យដ្ឋានរបស់មណ្ឌលសុខភាពនៅក្នុង ទីក្រុងហ្វីឡាដែលហ្វ្យ៉ា និង តំបន់ជុំវិញ។
(សេចក្ដីរាយការណ៍ពី) ការសម្លុតធ្វើបាប និង ការយាយី
ការសម្លុតធ្វើបាប និង ការយាយី