ការយល់ដឹងពីប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក និង វិធី ឬ កន្លែង ចុះឈ្មោះក្មេង អាចដូចជាការអាថ៌កំបាំង។ តើគេតម្រូវឲ្យមានអ្វីខ្លះក្នុងការចុះឈ្មោះក្មេងនៅសាលារៀន? តើអ្នកណាខ្លះទៅដែលលោកអ្នកជួបនៅសាលា? តើលោកអ្នក ត្រូវនិយាយជាមួយអ្នកណា បើសិនជាលោកអ្នកមានការបារម្ភ ឬ បើសិនជាកូនរបស់លោកអ្នកមានបញ្ហាអ្វី? តើក្មេងចាប់ផ្តើមចូលរៀននៅអាយុប៉ុន្មាន ហើយតើសាលា រៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? តើលោកអ្នកត្រូវធ្វើយ៉ាងដូចម្ដេច បើសិនជាកូនរបស់លោកអ្នកត្រូវអវត្តមាន? យើងខ្ញុំមានចម្លើយ និងប្រភពជំនួយ ដើម្បីជួយដល់លោកអ្នកផ្លាស់ប្តូរជីវិតមករស់នៅសហរដ្ឋអាមេរិក។
The School District Of Philadelphia

ការអប់រំនៅ សហរដ្ឋអាមេរិក
ការអប់រំនៅ សហរដ្ឋអាមេរិក
ការណែនាំមាតាបិតា
វីដេអូនេះផ្ដល់ជូនលោកអ្នកនូវសេចក្ដីសង្ខេបអំពី សិទ្ធិរបស់លោកអ្នក បុគ្គលិករបស់សាលា និង កម្មវិធីផ្សេងៗ និង ព័ត៌មានសំខាន់ផ្សេងៗទៀត។
សិស្ស អន្តោប្រវេសន៍/ជនភៀសខ្លួន
មណ្ឌលវាយតម្លៃភាសាចម្រុះ (MAC) ចុះឈ្មោះសិស្ស អន្តោប្រវេសន៍/ជនភៀសខ្លួន ណាដែលនិយាយភាសាក្រៅពីភាសាអង់គ្លេស។
ការប្រើប្រាស់ភាសា
យើងខ្ញុំផ្ដល់ជូននូវ ការបកប្រែភាសា ដោយផ្ទាស់ និង តាមទូរស័ព្ទ និង ការបកប្រែឯកសារទូទាំងក្រសួង និងឯកសារសម្រាប់សាលានីមួយៗ។
អង់គ្លេស សម្រាប់អ្នកដែលនិយាយ ភាសាដ៏ទៃទៀត (ESOL)
សិស្សអាចបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ពួកគេដោយការចូលរួមជាមួយកម្មវិធី ESOL។
ការពិពណ៌នាអំពីកម្រិត ESOL
ច្បាប់ដែលពាក់ព័ន្ធនឹងសិស្សដែលត្រូវការរៀនភាសាអង់គ្លេស
ដឹងពី សិទ្ធិ របស់លោកអ្នក
- សាលារៀនមានកាតព្វកិច្ចចុះឈ្មោះសិស្សឲ្យចូលរៀនដោយមិនគិតពី ស្ថានភាពអន្តោប្រវេសន៍ ពូជសាសន៍ ពណ៌ ឬ ដើមកំណើតនៃជាតិពន្ធ។
- សាលាមិនអាចសុំឲ្យក្រុមគ្រួសារបង្ហាញប័ណ្ណសុវត្ថិភាពសង្គម (Social Security card) ឡើយ។
- សាលាត្រូវបានគេហាមឃាត់មិនឲ្យរាយការណ៍ពីស្ថានភាពអន្តោប្រវេសន៍របស់សិស្សឡើយ។
តើអ្នកណា មានតួនាទីអ្វី នៅសាលា?
បុគ្គលម្នាក់ៗនៅសាលា មានតួនាទីអប់រំសិស្ស។ វាគឺជាការសំខាន់ណាស់ ដែលលោកអ្នកយល់ពីតួនាទីទាំងអស់នៅសាលារបស់យើង។
នាយកសាលា
គ្រូ
លេខា
អ្នកផ្ដល់ឱវាទ
គិលានុបដ្ឋាក
អ្នកជំនួយការខាងផ្ដល់ឱវាទដែលចេះពីរភាសា (BCA)
ប៉ូលីសរបស់សាលា
អ្នកធ្វើទំនាក់ទំនងផ្នែកអប់រំពិសេស (SEL)
រកសាលារបស់លោកអ្នក
បញ្ចូលអាស័យដ្ឋាន (ជាភាសាអង់គ្លេស) នៅក្នុងបណ្ដាញតភ្ជាប់ និង រក ឈ្មោះ និង អាស័យដ្ឋាន របស់សាលានៅក្នុងតំបន់ របស់លោកអ្នក។