ក្រសួងអប់រំនៃទីក្រុង ហ្វីឡាដែលហ្វ្យ៉ា បានប្តេជ្ញាដើម្បីធានាថា សិស្សអន្តោប្រវេសន៍ និង សិស្សជនភៀសខ្លួន ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ទាំងអស់ មានសិទ្ធិ និង មានឱកាស ទទួលបានការអប់រំស្មើភាពគ្នា ហើយពួកគេអាចសម្រេចបាននូវសក្តានុពល ក្នុងការសិក្សា និង ក្នុងសង្គម បានយ៉ាងពេញលេញ។
The School District of Philadelphia
ជំនួយដល់ក្រុមគ្រួសារដែលនិយាយភាសាចម្រុះ
ក្រសួងអប់រំនៃទីក្រុងហ្វីឡា ដែល ហ្វ្យ៉ា និ យាយ ភា សា របស់ លោក អ្នក!
អានបន្ថែមទៀត
អង្គភាពផ្ដល់ជំនួយដល់ក្រុមគ្រួសារដែលនិយាយភាសាចម្រុះ រួមបញ្ចូល អ្នកសម្របសម្រួលផ្នែកភាសារ អ្នកធ្វើទំនាក់ទំនងជាមួយសហគមន៍ និង អ្នកជំនួយការផ្នែកផ្ដល់ឱវាទដែលចេះពីរភាសា (BCAs) នៅតាមសាលា ដែលជួយសម្របសម្រួលការប្រាស្រ័យទាក់ទងរវាងវប្បធម៌ខុសគ្នា រវាង សិស្សានុសិស្ស គ្រួសារដែលនិយាយភាសាចម្រុះ និងបុគ្គលិករបស់ក្រសួង ដោយផ្តល់នូវការបកប្រែប្រកបដោយទំនុកចិត្ត ដែលទាក់ទងនឹង វប្បធម៌ និង ភាសា ព្រមទាំងការបណ្ដុះបណ្ដាលដល់បុគ្គលិក។
នៅលើទំព័រទាំងនេះ លោកអ្នកនឹងទទួលបាន ព័ត៌មាន និង ប្រភពជំនួយ ដើម្បីជួយដល់សិស្សានុសិស្ស និង ក្រុមគ្រួសារ ដែលនិយាយភាសាចម្រុះ ដូចជាការជួយដល់ សិស្សអន្តោប្រវេសន៍ និង សិស្សជនភៀសខ្លួន ព្រមទាំងក្រុមគ្រួសារ៖ ឯកសារសម្រាប់ រដ្ឋបាល និង បុគ្គលិក។

រកចម្លើយទៅនឹងសំណួរដែលគេឧស្សាហ៍សួរ៖
- វិធីចុះឈ្មោះកូនឲ្យចូលរៀននៅសាលា?
- តើអ្នកណាអាចជួយខ្ញុំក្នុងការប្រាស្រ័យទាក់ទងនៅសាលា បើសិនជាខ្ញុំមិនចេះនិយាយភាសាអង់គ្លេស?
- តើច្បាប់អ្វីខ្លះរបស់សាលា ដែលខ្ញុំគួរដឹង?
តួនាទីរបស់លោកអ្នកដែលជាឪពុកម្ដាយ នៅសាលា U.S.៖
- តើសាលាសង្ឃឹមចង់បានអ្វីខ្លះពីក្រុមគ្រួសារ?
- តើអាចស្ម័គ្រចិត្តជួយសាលាដោយវិធីណា?
- តើអាចទាក់ទងគ្រូដោយវិធីណា?
តើលោកអ្នកត្រូវការជំនួយផ្នែក៖
- ស្វែងរក មន្ទីរសុខភាព សមាគមជនអន្តោប្រវេសន៍។ល។
- រកជំនួយក្នុងការសិក្សាសម្រាប់កូនរបស់លោកអ្នក
- ស្វែងរកថ្នាក់រៀនភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ
ព័ត៌មាន សំណួរ និង ប្រភពជំនួយ៖
- តម្រូវការនៃការចាក់ថ្នាំបង្ការរោគសម្រាប់ក្មេងដែលមានអាយុត្រូវចូលរៀន
- បញ្ជីឈ្មោះមន្ទីរសុខភាព ដែលផ្ដល់ការបម្រើសុខភាពដោយឥតគិតថ្លៃ
- តើអាចរាយការណ៍ពី ការសម្លុតធ្វើបាប ឬ ការយាយី ដោយវិធីណា?
ស្វែរកឯកសារជាភាសាខ្មែរ? ផ្នែកនេះបង្ហាញពីឯកសារដែល ក្រុមគ្រួសារនិយាយភាសាចម្រុះ និង អង្គការនៅក្នុងសហគន៍ ឧស្សាហ៍សួររក។